khmer eng
  • អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឈិត គឹមយាត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងចែកអង្ករជូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន ២៥គីឡូក្រាម ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ អង្គពិធីនេះប្រារព្ធទៅ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកកោះសូទិន និងលោក លោកស្រី ជាក្រុមប្រឹក្សាឃុំកោះសូទិន។
    ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំប្រសាស៍របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សូមប្រពលរដ្ឋទាំងអស់ថែរក្សាសុខភាពឱ្យបានល្អ និងបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល បីកុំ បីការពារ ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ